twitterfacebookgoogle plusrss feed

Wednesday, April 10, 2013

Hor Namhong: Cambodia will win the Preah Vihear case at the ICJ and strongly hopes that Thailand will withdraw its troops from Cambodian territory after the verdict [Are you sure, Mr. Namhong?] លោក ហោ ណាំហុង៖ កម្ពុជាសង្ឃឹម យ៉ាងមុតមាំថា ថៃនឹងដកកងទ័ព ចេញឲ្យអស់នៅលើ ទឹកដីប្រាសាទព្រះវិហារ

http://wattphnompnom.blogspot.com/2013/04/hor-namhong-cambodia-will-win-preah.html
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា កម្ពុជានឹងឈ្នះលើការ បកស្រាយ សាលក្រម របស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ហើយលោកមាន សង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងដកទ័ពចេញពី ទឹកដីនៅជិតប្រាសាទ ព្រះវិហារឲ្យអស់ នាពេលឆាប់ៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់ ក្រុមអ្នកកាសែត មុនពេលលោកដឹកនាំគណៈ ប្រតិភូទៅទីក្រុងឡាអេ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៣នេះថា ប្រទេសថៃ បានបញ្ជូនកងទ័ពរបស់ខ្លួន ចូលឈ្លានពាន ប្រទេសកម្ពុជា នៅតំបន់ជុំវិញប្រាសាទព្រះវិហារ កាលពីខែកក្កដា ឆ្នាំ២០០៨ និងបង្កឲ្យមាន ការផ្ទុះអាវុធជាច្រើន លើកច្រើនសារ។ បន្ទាប់ពីការឈ្លានពាននេះ កម្ពុជាបានប្តឹង ទៅកាន់តុលាការ ICJ ទាមទារឲ្យប្រទេសថៃ ដកកងទ័ពខ្លួន ចេញពីតំបន់ ប្រាសាទព្រះវិហាររបស់ខ្មែរ និងទាមទារ ឲ្យតុលាការយុត្តិធម៌ អន្តរជាតិមួយនេះ បកស្រាយឡើងវិញ នូវសាលក្រម ដែលខ្លួនបាន សម្រេច កាលពីឆ្នាំ១៩៦២ ដោយផ្តល់ជ័យជម្នះ ឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារនោះ។ ជាមួយគ្នានេះដែរ ចំពោះការតតាំង ក្តីផ្ទាល់មាត់ជាមួយ ប្រទេសថៃនេះ លោក ហោ ណាំហុង បានបញ្ជាក់ថា ភាគីកម្ពុជាក៏មាន មេធាវីការពារក្តី ជាជនជាតិបរទេសចំនួន៣ នាក់ដូច ប្រទេសថៃផងដែរ។ ការបកស្រាយសាល ក្រមផ្ទាល់មាត់នៅទីក្រុងឡាអេនេះ ក៏មានការចាកផ្សាយផ្ទាល់ តាមរយៈគេហទំព័រ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ www.icj-cij.org ស្ថិតនៅខាងក្រោមមាតិកា ព័ត៌មាន ជាវីដេអូ សរសេរថា «Multimedia» ឬក៏ចូលទៅកាន់គេហទំព័រ http://webtv.un.org/។ គួរបញ្ជាក់ថា ការបកស្រាយសាលក្រមផ្ទាល់មាត់នេះ នឹងធ្វើឡើងចំនួន២ជុំ ដោយជុំទី១ តម្រូវ ឲ្យភាគីកម្ពុជាបកស្រាយនៅថ្ងៃទី ១៥ ខែមេសា រីឯថៃវិញបកស្រាយនៅថ្ងៃទី១៧ ខែមេសា ហើយដោយឡែកជុំទី២វិញ កម្ពុជាបកស្រាយនៅថ្ងៃទី១៨ ហើយភាគថៃ នៅថ្ងៃទី១៩ ខែមេសា៕

0 comments:

Post a Comment